យ៉ាងម៉េចដែរអស់លោកមន្ត្រីសូរិយោដី និងមន្ត្រីពាក់ព័ន្ធស្រុកត្រាំកក់ ដែលល្បីខាងត្រូវរ៉ូវគ្នា ធ្វើរបាយការណ៍ភូតកុហកថ្នាក់លើ មន្ត្រីរបៀបនេះសង្ឃឹមថាថ្នាក់ដឹកនាំខាងលើគួរវះកាត់ចោល កុំទុកឱ្យមានដំបៅអាចនឹងឆ្លងដល់គេឯង…

✍️លោកអភិបាលខេត្តតាកែវ ទុករយៈពេល ១៤ថ្ងៃ អោយរុះរើ របងចេញប្រវែង ១១៩ម៉ែត្រ ដែលសាងសង់ប៉ះពាល់ចំណី ស្ទឹងស្លាគូរ ស្រុកត្រាំកក់។

យ៉ាងម៉េចដែរអស់លោកមន្ត្រីសូរិយោដី និងមន្ត្រីពាក់ព័ន្ធស្រុកត្រាំកក់ ដែលល្បីខាងត្រូវរ៉ូវគ្នា ធ្វើរបាយការណ៍ភូតកុហកថ្នាក់លើ មន្ត្រីរបៀបនេះសង្ឃឹមថាថ្នាក់ដឹកនាំខាងលើគួរវះកាត់ចោល កុំទុកឱ្យមានដំបៅអាចនឹងឆ្លងដល់គេឯង…

តាកែវ៖ នារសៀលថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ រួមជាមួយសហការី និងអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យមើល ជាក់ស្ដែងរបងថ្មមួយកន្លែង ដែលបានសាងសង់ប៉ះពាល់ចំណីស្ទឹងស្លាគូរ ប្រវែង ១១៩ម៉ែត្រ ស្ថិតនៅភូមិសាស្ត្រ ភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយទុករយៈពេល ១៤ថ្ងៃ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានឱ្យដឹងថា របងថ្មដែលមានប្រវែង ១១៩ម៉ែត្រ គឺសាងសង់ដោយទុកចំណីស្ទឹង បួនម៉ែត្រ កន្លែងខ្លះ ១៨ម៉ែត្រ ដែលក្នុងច្បាប់បានកំណត់ឱ្យរក្សាទុកចំណីស្ទឹង ៣០ម៉ែត្រ (ម្ចាស់សំណង់បានបញ្ជាក់ថា គាត់សាងសង់តាមប័ណ្ណដី ដែលគាត់បានទិញ )។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ចំណុចនេះគឺជា កំហុសរបស់ក្រុមមន្ត្រីបច្ចេកទេស ដែលមានសមត្ថកិច្ច នៅក្នុងការកសាងប័ណ្ណ (ក្រុមវាល ដែលរួមមាន៖ មេភូមិ មេឃុំ តំណាងចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ភូមិបាលស្រុក គណៈកម្មាធិការរដ្ឋបាលថ្នាក់ស្រុក និងគណៈកម្មាធិការរដ្ឋបាលថ្នាក់ខេត្ត ) វិធានការចំពោះមុខ ខ្ញុំបាទបានឲ្យក្រុមហ៊ុន វាយរបងមួយចំណែក ដែលប៉ះពាល់ដល់ចំណីស្ទឹងប្រវែង ១១៩ម៉ែត្រ នោះចេញ៕