(ខេត្តតាកែវ)៖👉នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង ៥២ នាទី កម្លាំងការិយាល័យគ្រឿងញៀន បានសហការណ៍ជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងអធិការស្រុកបាទី ដឹកនាំដោយវរសេនីយ៍ឯក មូល សារ៉ាត់ ប៉ុស្តិ៍ត្រពាំងសាប ប៉ុស្តិ៍កណ្ដឹង និងកងអន្តរាគមន៍ខេត្ត បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់ និងមានរបួសដល់កម្លាំងយើងចំនួន០២នាក់ ១-ឈ្មោះ ធៀង ឧត្ដម ២-ឈ្មោះ អ៊ុក សារិន និងមានរបួសប្រជាពលរដ្ឋ ០២នាក់ ១-ឈ្មោះ ប៉េល ផាន ភេទស្រី អាយុ ៥៧ ឆ្នាំ ចៅប្រុស ០១នាក់ បានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ស្រី ០១ នាក់។

១-ឈ្មោះ ព្រឿង សារាជ ភេទប្រុស អាយុ ៣២ឆ្នាំរស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
២-ឈ្មោះ ព្រឿង សារ៉ាត់ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
៣-ឈ្មោះ សូត្រ សារ៉ាត់ ហៅពុំភេទប្រុស អាយុ ២៦ឆ្នាំរស់នៅភូមកណ្ដឹងតូច ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ
៤-ឈ្មោះ ហុីង កុសល់ ភេទប្រុស អាយុ ៤៩ ឆ្នាំរស់នៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
៥-ឈ្មោះ ទ្រី សៀកម៉េង ភេទប្រុស អាយុ ២១ឆ្នាំរស់នៅភូមិព្រះម្លប់ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ
៦-ឈ្មោះ មិច វឿន ភេទស្រី
៧-ឈ្មោះ គី ដាលីន ភេទប្រុស
+វត្ថុតាងរួមមាន:
-k 59 ២ដើម
-Glock ០១ ដើម
-ជញ្ជីងថ្លាំងថ្នាំញៀន ០២ គ្រឿង
-ម្សៅក្រាមពណ៍សថ្លាចំនួន ០១ កញ្ចប់
-ស្រោមកាំភ្លើង ០១
-បង់ចំនួន ០៤
-គ្រាប់ចំនួន ២២ គ្រាប់ផងដែរ៕

