ឯកឧត្តម ប្រាក់ សុខុន៖ កម្ពុជាចាត់ទុកថា ការបញ្ចប់ ​ឬការដកខ្លួនចេញពីអនុស្សរណៈឆ្នាំ២០០១​ ​ពីសំណាក់ភាគីថៃ ជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសទាំងពីរកំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់អន្តរជាតិ

ចេញផ្សាយ ថ្ងៃទី 

គណៈរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេចក្តីសម្រេចស្តីពីការបញ្ចប់នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ពាក់ព័ន្ធទៅនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជានិងថៃ។​ អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ នេះ គឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសយើងទាំងពីរ ដើម្បីដោះស្រាយដោយសន្តិវិធី​ផ្អែកលើច្បាប់អន្តរជាតិនូវបញ្ហាទាមទារត្រួតគ្នាក្នុងដែនសមុទ្រនៃប្រទេស​យើងទាំងពីរ​ក៏ដូចជាការដោះស្រាយព្រំដែនសមុទ្ររវាងប្រទេសយើងទាំងពីរ។

នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាចាត់ទុកថា ការបញ្ចប់ ​ឬការដកខ្លួនចេញពីអនុស្សរណៈឆ្នាំ ២០០១​នេះ​ គឺជាការដើរចេញពីឆន្ទៈនយោបាយ ដែលសម្រេចឱ្យប្រទេសយើងទាំងពីរកំណត់នូវក្របខណ្ឌមួយ ក្នុងការដោះស្រាយដោយសន្តិវិធីនិងផ្អែកទៅលើច្បាប់អន្តរជាតិនូវបញ្ហាដូចបានជម្រាបជូនខាងលើ ពាក់ព័ន្ធនឹងការទាមទារត្រួតគ្នាផង និងការដោះស្រាយព្រំដែនសមុទ្រជាមួយគ្នាផង។​

Scroll to Top