ប្រកាសចូលកាន់តំណែងអភិបាលខេត្ត និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី…

នៅព្រឹកថ្ងៃទី២៨ ខែឧសភានេះ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសចូលកាន់មុខតំណែង លោក គង់ គឹមនី ជាអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនគរបាលខេត្តថ្មី។

 

សូមជម្រាបថា លោក គង់ គឹមនី អតីតអភិបាលរងខេត្តក្រចេះ ជំនួសលោក ថង សាវុន ដែលត្រូវផ្ទេរភារកិច្ចមករដ្ឋលេខាធិការក្រសួងមហាផៃ្ទ។ ចំណែកលោកវរសេនីយ៍ឯក ជា ចិត្រា ឡើងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជំនួសលោកឧត្តមសេនីយ៍ទោ ឡោ សុខា។

ការរុះរើនេះ ធ្វើឡើងស្របតាមបទបញ្ជាដាច់ណាត់របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសអនឡាញ (Online Scams) ក្នុងខេត្តមណ្ឌលគិរី។

ក្នុងពិធីនោះឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំឱ្យថ្នាក់ដឹកនាំថ្មីពង្រឹងសន្តិសុខ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព៕

 

Scroll to Top