ភ្នំពេញ ៖ នៅលើផ្សារសូរិយាជាន់ទី 5 គឺមិនមែនលួចលាក់ក្នុងការបើកទីតាំងឲ្យក្រុមញៀនល្បែងទាំងជនបរទេសនិងជនជាតិខ្មែរ ទាំងស្រីទាំងប្រុសចូលលេងនោះទេ!
គឺជាការបើកចំហជាសាធារណៈអ្នកណាក៏អាចចូលលេងបានដែរឱ្យតែមានលុយ!
នេះបានបញ្ជាក់ឲ្យច្បាស់ថា:គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមតាមបែបបើកល្បែងស៊ីសងខុសច្បាប់!

ដើម្បីឲ្យប្រជាពលរដ្ឋក៏ដូចជាក្រុមញៀនល្បែងទាំងជនបរទេសនិងជនជាតិខ្មែរទាំងស្រីទាំងប្រុសរកប្រាក់ចំណូលបានយ៉ាងខ្ពស់បំផុតក្នុងមួយខែៗ! ហើយក៏ឆាប់រលាយវិនាសលុយកាក់ទ្រព្យសម្បត្តិរបស់ក្រុមញៀនល្បែងទាំងអស់នោះផងដែរ!
មហាជនក៏ដូចជាអាជីវករលក់ដូរនៅក្នុងផ្សារសូរិយាទាំងមូលបានឆ្ងល់ថាហេតុអ្វីបានជាអាជ្ញាធរនិងសមត្ថកិច្ចរាជធានីភ្នំពេញ អស់លោកមើលមិនឃើញនៅទីតាំងមួយកន្លែងនេះអញ្ចឹង?
មហាជននិងអាជីវករលក់ដូរក៏ឆ្កល់ទៀតថា:ឬក៏មេបើកសំបុកល្បែងស៊ីសងមួយកន្លែងដ៏ធំនេះ!ប្រហែលគេសែនជ្រូកខ្វៃរាងរាល់ខែហើយមើលទៅ ទើបបានអ្នកតាម្ចាស់ស្រុកមិនកាច់សោះអញ្ចឹង!
សូមបញ្ជាក់ថា:នៅក្នុងខែមករាថ្មីៗនេះ ឯកឧត្តម ឃួង ស្រ៊េង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ៗហើយចំៗចំពោះលោកអភិបាលខណ្ឌទាំង 14 ព្រមទាំងលោកអធិការទាំង 14 ខណ្ឌ!ក្រោមឱវាទរបស់សាលារាជធានីភ្នំពេញថា:
សូមលោកអភិបាលខណ្ឌនិងលោកអធិការខណ្ឌទាំងអស់!ត្រូវតែបង្ក្រាបឬបោសសម្អាតឲ្យអស់នៅបទល្មើសចោរលួច!ចោរឆក់!ចោរប្លន់!គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ ឲ្យខានតែបាននៅក្នុងខណ្ឌនីមួយៗរបស់អស់លោកគ្រប់គ្រង!
តែបទបញ្ជានេះវាហាក់បីដូចជាគ្មានប្រសិទ្ធភាពសោះ ហើយក៏មិនមែនបទបញ្ជាជាលើកទីមួយឬក៏ទីពីរនោះដែរ!
គឺជាបទបញ្ជាជាច្រើនលើកច្រើនសារមកហើយដែលដាក់ឲ្យលោកអភិបាលខណ្ឌក៏ដូចជាលោកអធិការខណ្ឌទាំង 14 នៅក្នុងរាជធានីភ្នំពេញដើម្បីឲ្យមានប្រតិបត្តិការក្នុងការបង្ក្រាបទល្មើសទាំងអស់នេះ!តែសំខាន់គឺនៅដដែល។!
មហាជនទូទៅបាននិយាយថា: នេះគ្រាន់តែជាការលេងបិទពួនរវាងអាជ្ញាធរសមត្ថកិច្ចជាមួយនឹងមេបើកល្បែងស៊ីសងតែប៉ុណ្ណោះ ហើយជាបទបញ្ជាអង្អែលខ្នងសេះសម្រាប់ឡើងជិះសេះតែប៉ុណ្ណោះ!
វាមិនមែនជាបទបញ្ជាយកជាសាច់ការនិងមានប្រសិទ្ធភាពបានឡើយ!!!
ប្រជាពលរដ្ឋបានស្នើសុំទៅដល់ព្រះឥន្ទនៅឋានលើ!សូមលោកដាក់ទេវតាជំនាញដើម្បីចុះបង្ក្រាបនៅទីតាំងមួយកន្លែងខាងលើនេះផង!ព្រោះអីទីតាំងមួយកន្លែងនេះ ក៏ជាដើមចមធ្វើឲ្យកើតមាននូវអសន្តិសុខសង្គមផងដែរ និងដើម្បីឲ្យមានតម្លៃដល់ពាក្យថា:
ភូមិ សង្កាត់ ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃបានដាក់ចេញ
ក្នុងការផ្សាយរបស់អង្គភាពសារព័ត៌មានយើងខ្ញុំ គឺនិយាយតែការពិត មិនបំភ្លើស
មិនបំភ្លៃ ពីការពិតឡើយ មានភស្តុតាងច្បាស់លាស់ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនៅក្នុងសង្គមបច្ចុប្បន្នដែលបុគ្គលខិលខូចមួយចំនួនឆ្លៀតឱកាសប្រព្រឹត្តតែបទល្មើសនិងអំពើអាក្រក់តែប៉ុណ្ណោះ។
