ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ ដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវ នៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។

លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ និងជានាយករងខុទ្ទកាល័យក្រសួង ដ.ន.ស បានដឹកនាំ និងសម្របសម្រួលប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការនិងសម្របសម្រួលតួកគី (TIKA )នៃសាធារណរដ្ឋតួកគី ចុះពិនិត្យទីតាំងអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១២០០ ម៉ែត្រ ស្ថិតនៅក្នុងតំបន់សហគមន៍នេសាទឆ្នេរអង្កោល ក្នុងភូមិសាស្ត្រស្រុកដំណាក់ចង្អើរ ខេត្តកែប។

គម្រោងនេះ បានធ្វើឱ្យបងប្អនប្រជាជនមូលដ្ឋានមានក្តីរំភើបសប្បាយរីករាយ ពោរពេញដោយក្តីសង្ឃឹម និងស្នាមញញឹម ដោយសង្ឃឹមថាសមិទ្ធផលថ្មីនេះ នឹងផ្តល់ជាផ្លែផ្កាដ៏សំខាន់ក្នុងការជួយទ្រទ្រង់ដល់ការរស់នៅ និងលើកស្ទួយជីវភាពរបស់បងប្អូននៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

Scroll to Top