យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 

យុវជនម្នាក់ប្រើប្រាស់គ្រឿងញៀនលើសកម្រិត គ្រប់គ្រងខ្លួនឯងលែងបាន ហើយឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ធ្វើការបង្រ្កាប និងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានការខលប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខអន្តរាគមន៍ Hotline 1292 

កំពង់ស្ពឺ៖ ដោយ​អនុវត្ត​​យ៉ាង​មុឺ​ង​ម៉ាត់តាមបទបញ្ជា​របស់ថ្នាក់ដឹកនាំ ជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្ដម​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។

កាលពីវេលាម៉ោង០០:៤៥នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ក្រោយទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline(1292) ប្តឹងមកកាន់កងរាជអាវុធហត្ថអំពីករណីប្រើប្រាស់គ្រឿងញ្ញៀន នឹងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយ លោកវរសេនីយ៍ត្រី ធី រ៉ាស៊ី មេបញ្ជាការស្តីទី បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង ដែលជនសង្ស័យនោះមានឈ្មោះ ទុំ សុធា ភេទប្រុស អាយុ៣១ឆ្នាំ បុខរបរធ្វើការរោងចក្រ រស់នៅភូមិត្រពាំងត្រើយ ឃុំញរ ស្រុកកំពងរោ ខេត្តស្វាយរៀង ជាប់ពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយមានអាវុធ ប្រព្រឹត្តកាលពីវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ  ដោយជនសង្សយ័បានធ្វើសកម្មភាពដោយយកដែកថ្នាំអំពៅវ៉ៃទៅលើរថយន្ត ដែលចតចោលធ្វើអោយខូចខាតអស់ចំនួន ០៥គ្រឿង និង កុំព្យូទរ័ចំនួន ០១គ្រឿង។ វត្ថុតាងដែលបានចាប់យករួមមាន ដែកថ្នាំងអំពៅចំនួន០១ដើម  ៕

បច្ចុប្បន្នជនសង្ស័យ  រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីបន្តនីតិវិធី ។